ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ នៅលើផ្លូវជាតិលេខ៤ បណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តព្រះសីហនុ៖រថយន្តម៉ាកតូយូតាឡិចស៊ីសបានបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសុម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ក្នុងភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោង១០ព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្ត lexus 300 ផ្លាកលេខ ភ្នំពេញ 2.BC 1334 ទិសដៅ ព្រះសីហនុ-ភ្នំពេញ។បើកបរដោយឈ្មោះ ជឿន គឹមស្រ៊ន់ រស់នៅភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។រថយន្តនេះបានបុកជាមួយម៉ូតូហុងដា ណាយហតផ្លាកលេខ ភ្នំពេញ 1Q.2286 បើកបរដោយឈ្មោះ រស់ មាន នៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុងទិសដៅបញ្ច្រាស់គ្នាបានស្លាប់។
ក្រោយកើតហេតុ អ្នកបើកបរព្យាយាមបើករថយន្តរត់គេចតែត្រូវកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ ដេញតាមចាប់រថយន្ត និងអ្នកបើកបរបានរួចប្រគល់ឱ្យនគរបាលស្រុកព្រៃនប់ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *