Uncategorized

សមត្ថកិច្ចចាប់ស្ត្រីម្នាក់ករណីបើកល្បែងស៊ីសងក្នុងស្រុកពញាក្រែក


​ត្បូងឃ្មុំ​៖​កាលពី​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ករណី​ផ្ដល់​ទីតាំង​បើក​ល្បែងស៊ីសង​គឺ​ចា​ល្បែង​កូន​សត្វ​ឆ្នាំ​ទាំង​១២​។​ទីតាំង​ល្បែងស៊ីសង​នេះ ស្ថិតនៅ​ភូមិ​កណ្តោលជ្រុំ​ឃុំ​កណ្តោលជ្រុំ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​ស្ត្រី​រូបនេះ​ឈ្មោះ​យ៉ុ​យ​សុខ​លាន​ហៅ​ឡែ​ន​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​កណ្តោលជ្រុំ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ដកហូត​វត្ថុតាង​មួយចំនួន ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *