Uncategorized

រួមគ្នាវាយជួងវាយគង អបអរការបញ្ចូល”ប្រសាទកោះកេរ”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ព្រឹកថ្ងៃទី២០ ខែកញ្ញានេះនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងវរសេនាតូចទាំង៥ បានរួមគ្នាវាយជួង វាយគង ទូងស្គរ ទះប៉ោត បន្លឺសំឡេងឡើងដើម្បីអបអរសាទរការដាក់បញ្ចូល“ប្រាសាទកោះកេរ”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្តក្រុង-ស្រុក-ខណ្ឌនិងគ្រប់ឃុំ-សង្កាត់។

ជាមួយនោះសម្ដេចធិបតី បានអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយនៅម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ។ក្នុងនោះរួមមាន ទីស្ដីការក្រសួង-ស្ថាប័ន-អង្គភាព-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-សាលាឃុំ-សង្កាត់-វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ ។

សូមបញ្ជាក់ថា“ប្រាសាទកោះកេរ”ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣នៅទីក្រុងរីយ៉ាដ Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *