Uncategorized

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល គណៈអភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ទ្រីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងវាស់វែងក្នុងមួយខែបានប្រមាណ២ម៉ឺនក្បាលដី

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្រ្តីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងវាស់វែងក្នុងមួយខែសម្រេចបាន ប្រមាណ២ម៉ឺនក្បាលដី នៃចំនួនសរុបជាង១០ម៉ឺនក្បាលដី។ ជាពិសេសអភិបាលខេត្តកំពង់ចាម សូមផ្តាំផ្ញើដល់មន្រ្តីក្រុវាលទាំង៧គឺធ្វើយ៉ាងណាកុំភ្លេច ទុកផ្លូវដែលជាច្រកចេញចូល សម្រាប់ពលរដ្ឋណាដែលមានដី និងរស់នៅប៉ែកខាងក្រោយ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ មន្រ្តីក្រុមវាលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកស្ទឹងត្រង់កាលពីថ្ងៃទី៤ ខែមករា លោក អ៊ុន ចាន់ដា បានថ្លែងថា ក្បាលដីសរុបនៅក្នុងខេត្តប្រមាណជិត១លាន។ បច្ចុប្បន្នយើងអនុវត្តសម្រេចបានក្នុងរង្វង់៨០ម៉ឺនក្បាលដី គឺនៅសល់ជាង១០ម៉ឺនក្បាលដីទៀត ដែលនឹងសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់១០០ភាគរយ នៅកំឡុងពាក់កណ្តាលឆ្នាំ២០២៤។
លោកអភិបាលខេត្តបានបន្តថា ក្បាលដីនៅដែលនៅសល់ជាង១០ម៉ឺនទៀតនេះ មន្រ្តីយើងទាំង៧ក្រុមចាំបាច់ត្រូវប្រឹងប្រែងវាស់វែង ទាំងថ្ងៃឈប់សម្រាកថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ។ចាំបាច់ឱ្យហើយរួចរាល់សម្រាប់ការវាស់វែង ដើម្បីធ្វើពិធីបិទបញ្ចប់ក្នុងរង្វង់ខែមេសាឆ្នាំ២០២៤នេះ។
យ៉ាងហោចណាស់ក្នុងមួយខែ អាចសម្រេចបានចំនួន២ម៉ឺនក្បាលដី ចំពោះកន្លែងដែលមានឧបសគ្គ។ ប៉ុន្តែចំពោះកន្លែងអំណោយផល គឺក្នុងមួយខែអាចបានច្រើនជាង២ម៉ឺនក្បាលដី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *