ព័ត៌មានសន្តិសុខសង្គម

រថយន្ត០២គ្រឿងបុកគ្នា ធ្វើឱ្យមន្ត្រីមន្ទីរសាធារណការខេត្តម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

 

ព្រះវិហារ៖រថយន្ត២គ្រឿងបានបុកគ្នា ធ្វើឱ្យមន្រ្តីមន្ទីរសាធារណការ ខេត្តព្រះវិហារម្នាក់កៀបក្នុងរថយន្តស្លាប់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សំ វិចិត្រាអាយុ៣៦ឆ្នាំជាប្រធានការិយាល័យ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ។មុនកើតហេតុជនរងគ្រោះបានបើករថយន្តចូលក្រុងព្រះវិហារតែម្នាក់ឯង។

ពេលនោះក៏មានរថយន្តដឹកចេក បើកពីខាងខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ តៃកុងឈ្មោះ ចេងសុខជា អាយុ៣៧ ឆ្នាំនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។មកដល់កន្លែងខាងលើរថយន្តទាំង២បានបុកគ្នាពេញទំហឹង។

គ្រោះថ្នាក់នេះធ្វើឱ្យមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារកៀបក្នុងរថយន្តស្លាប់ និងតៃកុងរថយន្តដឹកចេញរងរបួសធ្ងន់។ក្នុងហេតុការណ៍នេះរថយន្ត ទាំង២គ្រឿងបានខូចខាតធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុករវៀងដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *