ព័ត៌មានសន្តិសុខសង្គម

ប្រធានការិយាល័យភូមិបាល ស្រុកពញាឮ ខេត្តកណ្ដាល សាងសង់ផ្ទះធំល្វឹងល្វើយ រំលោភចូលផ្ទៃទន្លេសាប

 

កណ្តល÷ ប្រជាពលរដ្ឋនៅទីប្រជុំជន ឃុំកំពង់ហ្លួង នៃស្រុកពញាឮខេត្តកណ្ដាល នាំគ្នាដើររឹតដើមទ្រូងស្ទើរគ្រប់ៗគ្នា គ្រា ដែលឃើញភូមិគ្រឹះដ៏ធំស្កឹមស្កៃ របស់លោកប្រធានការិយាល័យភូមិបាលស្រុកពញាឮ សង់លយចូលក្នុងផ្ទៃទន្លេសាបរាប់សិបម៉ែត្រ ហើយអាជ្ញាធរមានសមត្ថកិច្ចបានត្រឹមឈរមើលញញឹមៗ និងកោតសរសើរពីស្នាដៃរបស់លោកប្រធានការិយាល័យ ដែលអាចសម្រេចគោលដៅបានដោយធូរ។ ប្រជាពលរដ្ឋស្នើសុំទៅ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងជាប្រធានគ្រប់គ្រងអាងទន្លេ ជួយពិនិត្យមើលភូមិគ្រឹះ ដែលបានសាងសង់រំលោភ ចូលផ្ទៃទន្លេផង។

ភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងមានរបងថ្មហ៊ុព័ទ្ធជុំវិញសង់លយចូលក្នុងទន្លេសាប ត្រង់ចំនុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្ត កណ្តាល ដែលច្បាស់ថា ជារបស់លោក ហ៊ាង គង់ផេង មានតួនាទីជាប្រធានការិយាល័យនគរូបនីយកម្មសំណង់ និងភូមិបាលនៃស្រុកពញាឮ បានសាងសង់រំលោភចូលផ្ទៃទន្លេ យ៉ាង ច្រើនសិបម៉ែត ខណៈអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានសូម្បីតែក្អក។ មេឃុំកំពង់លួង បានដឹងអំពីបញ្ហានេះ ប៉ុន្តែមិនមានចំណាត់ការទេ សូម្បីតែរបាយការណ៍ឡើង ថ្នាក់លើក៏មិនហ៊ានធ្វើផង។ ជាមួយគ្នានេះដែរចៅហ្វាយ ស្រុកពញាឮ ក៏បិទភ្នែកធ្វើជាមើលមិនឃើញ ចំពោះបញ្ហាល្មើសច្បាប់របស់ប្រទេសមួយនេះទៅវិញ។

ពាក់ព័ន្ធទៅនិងករណីសាងសង់ភូមិគ្រឹះ ព័ទ្ធរជាបងថ្ម រំលោភចូលផ្ទៃទន្លេ ពីសំណាក់លោក ហ៊ាង គង់ផេង ខាងសារព័ត៌មានយើងបានទំនាក់ទំនងស្នើទៅលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដើម្បីដឹកនាំជំនាញចុះពិនិត្យមើល តែលោកអភិបាលស្រុកបែរជាធ្វើព្រងើយកន្តើយ ហាក់បីដូចជាមានការលាក់លៀម។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទាំងអាជ្ញាធរស្រុកក៏ដូចជាមូលដ្ឋានភូមិ,ឃុំគឺមិនហ៊ានជាមួយនឹងលោកប្រធានការិយាល័យភូមិបាលស្រុកពញាឮនោះទេ។ គេមិនដឹងថា តើខ្សែបណ្ដាញរបស់លោកប្រធានការិយា ល័យធំដល់ថ្នាក់ណានោះទេ បានជាហ៊ានរំលោភច្បាប់ប្រទេសបានដោយស្រួលៗយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋមានតែស្នើសុំទៅ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា លោកគង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សូមលោកចាត់មន្ត្រីជំនាញចុះត្រួត ពិនិត្យមើលចំពោះការសាងសង់សំណង់រំលោភចូលផ្ទៃទន្លេពីសំណាក់លោក ហ៊ាង គង់ផេង ផង ដើម្បីឲ្យប្រាកដថាតើទង្វើរបស់មន្ត្រីខាងលើនេះ ស្រប ច្បាប់ដែរឬទេក្នុងការសង់ផ្ទះចូលក្នុងទន្លេនោះ។ បើថាស្របច្បាប់ គួរតែអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិសង់ ផ្ទះចូលទន្លេគ្រប់ៗគ្នាទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *