ព័ត៌មានជាតិ

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំការដាំដំឡូងមី កិនគ្រាប់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់

 

បាត់ដំបង៖បុរសម្នាក់បើកត្រាក់ទ័រ ភ្ជួរដីចម្ការដាំដំឡូងមី បានកិនចំគ្រាប់មីនតោន បន្សល់ពីសម័យសង្គ្រាម ក៏ផ្ទុះធ្វើឱ្យតៃកុងរងរបួសធ្ងន់។ហេតុការណ៍នោះបានកើតឡើង នៅម្តុំអតីតសមរភូមិច្បាំងគ្នា ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភន ភេត អាយុ២៨ឆ្នាំនៅភូមិស្វាយជ្រំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង។ មុនកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង។ត្រាក់ទ័រភ្ជួរដីបានជាង១០គន្លង តែចៃដន្យស្រាប់តែកិនចំគ្រាប់មីនតោនបណ្ដាលឱ្យផ្ទុះកក្រើក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយពេលផ្ទុះគេឃើញជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ចំណែកត្រាក់ទ័ររងការខូចខ្ទេចមួយកំណាត់មុខ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះជួយអរន្តរាគមន៍ យកអ្នករងរបួសទៅមន្ទីពេទ្យភ្លាមៗ។ជាមួយនោះក៏បានបញ្ជាក់ថា កន្លែងដែលផ្ទុះគ្រាប់បណ្តាលឱ្យអ្នកភូមិរងគ្រោះថ្នាក់នេះ គឹសមរភូមិច្បាំងគ្នា។

តំបន់នេះជាកន្លែងប្រយុទ្ធរវាងកងទ័ពរដ្ឋកម្ពុជា ជាមួយកងទ័ពខ្មែរក្រហម។រីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កគ្រោះថ្នាក់នេះ ជាគ្រាប់មីនបន្សល់ពីសម័យសង្គ្រាមដែលខាងស៊ីម៉ាកយកមិនទាន់អស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *