ព័ត៌មានសន្តិសុខសង្គម

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មានពីការផុតខ្លួន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន និងបក្សពួក ពីបទបងឃាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតយកប្រាក់)

ភ្នំពេញៈ​ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចបើកការស៊ើបសួរ​ និងចោទលោកឧត្តមសេនីយ៍ទោ​ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន​ និងបក្ខពួក​ ៦នាក់

ពីបទចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។ នេះបេី
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣។
ជនសង្ស័យមានដូចជា​ ៖​
១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន)

២-ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន)

៣-ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន)

៤-ឈ្មោះ នេត សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ (ឃាត់ខ្លួន)

៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ ៤៦ឆ្នាំ (ឃាត់ខ្លួន)

៦-ឈ្មោះ កែវ ខេន ភេទប្រុស អាយុ ៣៤ឆ្នាំ (គេចខ្លួន)

៧-ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន)

៨-បក្ខពួក

ពីបទ៖ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *