ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ

 

(ភ្នំពេញ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៥៥នាទី នៅចំណុចផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨៧ ក្រុមទី៦៩ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទលួចយកម៉ូតូ ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ១៨F ផ្លូវរថភ្លើង ក្រុមទី៨១ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ លូវ សុភ័ត្រា ហៅ ត្រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ រថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GH-0857 ជារបស់ជនរងគ្រោះដែលជនសង្ស័យលួចយក)។ បន្ទាប់មកសមត្ថកិច្ច បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *