ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ស្ទឹងមានជ័យទី២ បានប្រទះឃើញសាកសពនៅសល់តែគ្រោង ឆ្អឹងមួយ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ប្រជាពលរដ្ឋដែលនៅក្បែរនោះ បាន ឱ្យថា៖មាន ក្មេងៗទៅកាប់ដើមត្រខុប ក៏បានឃើញសាកសព សល់ តែគ្រោងឆ្អឹង នៅជាប់ដើមត្រខុបនោះ។
សពទំនង ជា បុរស មានវ័យ ចំណាស់ មានវ័យ ជាង ៤០ឆ្នាំ និង មាន មុខរបរ ជា អ្នកដើរជួសជុល កង្ហា តាម ផ្ទះ។ប្រភពដដែល បាន បន្តថា ពួកគាត់ មិនបានឃើញជន រងគ្រោះ ជាង១ខែមកហើយ ដោយ ឃើញ តែ ម៉ូតូ និង កង្ហា នៅក្រោមផ្ទះ។ទោះយ៉ាងនេះក្ដីគេមិនទាន់ច្បាស់ថា សាកសពខាងលើជានណានោះទេ ដោយបច្ចុប្បន្ន មន្ត្រីជំនាញកំពុងត្រួតពិនិត្យសាកសព៕សហការី