ព័ត៌មានសន្តិសុខសង្គម

រថយន្ត២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសជាង១០នាក់

 

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកខ្សាច់ និងរថយន្តដឹកអ្នកដំណើរបានបុកគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់រងរបួសជាង១០នាក់។ហេតុការណ៍នេះបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៤ ម្តុំចំណោទយាយម៉ៅពេជ្រនិលស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែតុលា។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា មុនកើយហេតុរថយន្ដសណ្តោងស៊ីមីរ៉ឺម៉កដឹកខ្សាច់ បើកពីទិសភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ។ រីឯរថយន្តម៉ាកសាំយ៉ុងដឹកអ្នកដំណើរពីខេត្ដព្រះសីហនុទៅរាជធានីភ្នំពេញ។មកដល់កន្លែងខាងលើរថយន្តទាំង២ ក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤នាក់។

ក្រោយមានហេតុការណ៍កម្លាំងមូលដ្ឋានបានចុះអន្តរាគមន៍ ដោយជួយយកអ្នករងរបួសទៅមន្ទីរពេទ្យនិងជួយសម្រួលការកកស្ទះចរាចរណ៍។បន្ទាប់មកបានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *