ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យនិស្សិតវិស្វិតករមម្នាក់ស្លាប់ និងរងរបួសធ្ងន់២នាក់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យនិស្សិតវិស្វករម្នាក់ស្លាប់ និងក្មេងប្រុសស្រី២នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ ច្រកចូលភូមិត្នោតជ្រុំ តាមផ្លូវលេខ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែតុលា។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សយ ម៉េងឆៃ អាយុ ២៣ឆ្នាំជានិស្សិតផ្នែកវិស្វករឆ្នាំទី៥ នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្គុបពីផ្លាកកលេខភ្នំពេញ 1JN.4408។ចំណែកភាគីប្រុសស្រីម្ខាងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះដឹកទៅមន្ទីពេទ្យ។ជនរងគ្រោះជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីនិចផ្លាកលេខ ភ្នំពេញ1CC.1106 រងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូទាំង២គ្រឿងនាំទៅទុកនៅកន្លែងនគរបាលចរាចរណ៍ រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *