ព័ត៌មានសន្តិសុខសង្គម

អាវុធកែច្នៃជិត៨០ដើម បានពីការដកហូត និងពលរដ្ឋភ្ញាក់រលឹក ប្រគល់ជូនសមត្ថកិច្ច

ព្រះវិហារ៖អាវុធកែច្នៃលួចលាក់ខុសច្បាប់ចំនួន៧៦ដើម កាលពីថ្ងៃទី១៩ ខែកញ្ញាត្រូវបានពលរដ្ឋយកប្រគល់ឱ្យនគរបាលស្រុកជ័យសែន និងមួយចំនួនបានដកហូតពីបទល្មើស រយៈពេលជាង២សប្តាហ៍ នាខែកញ្ញាកន្លងទៅ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយរួចមក កម្លាំងនគរបាលស្រុកជ័យសែន បានទទួលអាវុធកែច្នៃចំនួន៧៦ដើមដែលប្រជាពលរដ្ឋ យកមកប្រគល់ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន។ក្នុងនោះអាវុធកែច្នៃមួយចំនួនបានពីការដកហូតករណីប្រព្រឹតបទល្មើស។
ប្រភពដដែលបានបន្តថា នាពេលខាងមុខប្រជាពលរដ្ឋដែលនៅលបលួចប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ពួកគាត់នឹងមានការភ្ញាក់រលឹក ហើយនាំយកអាវុធដែលខ្លួនលាក់ទុកនោះ មកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានបន្តទៀត។ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *