ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកគ្រឿងញៀន នៅស្រុកឯកភ្នំ

បាត់ដំបង៖ កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣វេលា ម៉ោង ១១​និង០០នាទីនៅចំណុ​ចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាម​យោ​ប​ល់​ដឹកនាំរបស់លោក​ឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នង​ការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ឯក​ ឡុង​ យោ​ធាវីរៈ​ អធិការនគរបាលស្រុកឯក​ភ្នំ​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី​រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន​០១​ករណី​(ក្នុងបទល្មើសជាក់ស្ដែង)ក្នុងកិច្ចប្រតិបត្តិការ​នេះបានឃាត់ខ្លួនជនសង្ស័​យបានចំនួន០១នាក់ ឈ្មោះ ប៊ុត សោ​ភ័ណ ភេទប្រុស អាយុ៣៥ឆ្នាំរស់​នៅ​ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់​ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន ០១ថង់ (ទម្ងន់ ០.២៥ក្រាម)ថ្លឹងទាំងសម្បកសង្ស័យមានសារធាតុញៀន
– ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជា បណ្ដោះអាសន្ននិងរៀបចំសំណុំរឿ ង បញ្ជូនមកការិយាជំនាញអនុវត្តបន្តតាមនិតិវិធី ច្បាប់៕(រូបភាពនគរបាលស្រុកឯកភ្នំ)By kosal!

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *