ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើចិនម្នាក់ សង្ស័យឃុំឃាំងមនុស្សនិងជំរិតទាប្រាក់ជាង ៥០ ម៉ឺនដុល្លារ

ភ្នំពេញ៖កាលពីថ្ងៃទី២៤ ខែសីហា សមត្ថកិច្ចបានបញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ សង្ស័យករណីឃុំឃាំងមនុស្ស និងជំរិតទារប្រាក់ចំនួនជាង៥០ម៉ឺនដុល្លារ ហើយមន្ត្រីកំពុងបន្តនីតិវិធី។

មន្ត្រីនគរបាលក្រសួងមហាផ្ទៃបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ តាមបណ្ដឹងរបស់ជនជាតិចិនដូចគ្នា ហើយបានបញ្ជូនទៅតុលាការភ្នំពេញ ។ករណីនេះពាក់ព័ន្ធការចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ជាង៥០ម៉ឺនដុល្លារ ដោយថែមទាំងបានគំរាមកំហែងថានឹងសម្លាប់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតាមដីកាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ LI YONG ហៅ LI XIANG អាយុ៣៨ឆ្នាំស្នាក់នៅក្រុង/ខេត្តព្រះសីហនុ។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅតុលាការ ខណៈពេលនេះកំពុងស្ថិតនៅក្រោមចំណាត់ការសាកសួរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *