ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋជិត១០០គ្រួសារ នាំគ្នាទៅតវ៉ាដល់សាលាស្រុកថ្មគោល ករណីមានគ្រឿងចក្រខុសច្បាប់ ជិតលំនៅដ្ឋានរបស់ពួកគាត់

បាត់ដំបង៖ថ្ងៃច័ន្ទទី១៩ខែជេសឆ្នាំថោះ ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិតាស្វាយ .ភូមិច្រនៀង. ភូមិតាមាឃ. ឃុំគោកឃ្មុំ. ស្រុកថ្មគោល .ខេត្តបាត់ដំបង ប្រមាណជិត១០០គ្រួសារ បាននាំគ្នាធ្វើការតវ៉ានិងសំណូមពរអោយលោក សុិប គិមអឿតប្រធានប្រឹក្សាឃុំគោកឃ្មុំ ជួយចុះទៅត្រួតពិនិត្យមើលការដ្ឋានបូមខ្សាច់ ដែលកំពុងរៀបចំដំឡើងគ្រឿងចក្រ និងម៉ាសុីនបូមខ្សាច់ខ្នាតធំ ដែលមានទីតាំងនៅត្រង់ចំណុចអូមួយកន្លែង ដែលហៅថាប្រឡាយលេខ(២) ស្ថិតនៅត្រង់ចន្លោះភូមិតាស្វាយ ភូមិច្រនៀង ភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយប្រឡាយលខ(២)នេះផងដែរ គឺមានបណ្តោយ តភ្ជាប់ពីឃុំបន្សាយត្រែង មកឃុំគោកឃ្មុំ មានប្រជាពលរដ្ឋរស់នៅអមសងខាងប្រឡាយប្រមាណ៦ភូមិ ដោយមានដីនិងផ្ទះមានប័ណ្ណកម្មសិទ្ធ(ជាប្លង់រឹង)រាប់រយគ្រួសារ កំពុងតែដេកមិនលក់ បក់មិនរហើយដោយមានក្តីព្រួយបារម្មណ៍ និងភ័យខ្លាចក្រែងចំពោះការដ្ឋានដែលកំពុងរៀបចំគ្រឿងចក្របូមខ្សាច់មួយនេះ ធ្វើអោយមានការបាក់ស្រុតដី រលំផ្ទះសំបែងរបស់ពួកគាត់ជាច្រើនគ្រួសារ ដែលពួកគាត់ទម្រាំរកលុយសាងសង់ផ្ទះបានមួយខ្នងសម្រាបអោយក្រុមគ្រួសាររបស់ពួកគាត់ជ្រកកោនបាន គឺពួកគាត់បានប្រឹងប្រែងអស់ពីកំលាំងកាយចិត្តធ្វើការរកសុីដោយកំលាំងញឹសឈាមរបស់ពួកគាត់ មានប្រជាពលរដ្ឋភាគច្រើនគឺខ្ចីលុយពីធានាគាយកមកសាងសង់ផ្ទះមិនទាន់សងលុយធានាគាមិនទាន់អស់ផង។

ដោយភាពមិនសុខចិត្ត នឹងមិនមានទំនុកចិត្ត ទៅលើការបកស្រាយរបស់អាជ្ញាធរភូមិ ឃុំ ដែលឆ្លើយថា អត់បានដឹងពីរឿងដែលគេមកដាក់ធ្វើការបូមខ្សាច់នៅនឹងភូមិ ឃុំរបស់យើងទេ ប្រជាពលរដ្ឋក៏នាំគ្នាប្រមាណជិត១០០គ្រួសារ បន្តទៅសូមជួបលោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុក ថ្មគោល ឲ្យលោកជួយរកដំណោះស្រាយ ពីរឿងការដ្ឋានបូមខ្សាច់ ដែលគេមកដាក់ទីតាំងបូមខ្សាច់ នៅនឹងឃុំគោកឃ្មុំ ឱ្យពួកគាត់ដែលជាប្រជាពលរដ្ឋ រស់នៅជុំវិញជិតការដ្ឋានបូមខ្សាច់មួយនេះផង ពីព្រោះពួកគាត់កំពុងដេកភ័យខ្លាច បាក់ស្រុតដីនិងផ្ទះរបស់ពួកគាត់ ក្រោយពីការដ្ឋានដំណើរការបូមខ្សាច់ នូវពេលដែលការដ្ឋានរៀបដំឡើងគ្រឿងចក្ររួច នៅពេលថ្ងៃខាងមុខនេះ។

ឃើញមានប្រជាពលរដ្ឋ ទៅតវ៉ាដល់សាលាស្រុក លោក ជាសម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកថ្មគោល លោកជាប់រវល់ភារកិច្ចមិនអាចមកជួបប្រជាពលរដ្ឋបាន លោកក៏ចាត់តាំងឲ្យលោក យិន ចំរ៉ុង នាយរងសាលាស្រុកថ្មគោល ជាដំណាងលោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល ទៅពិនិត្យនៅកន្លែងការដ្ឋាន ដែលកំពុងរៀបចំគ្រឿងចក្របូមខ្សាច់មួយនោះ។

ហើយ លោក យិន ចំរ៉ុង នាយករងសាលាស្រុកថ្មគោល ជាតំណាង ចុះមកជួបប្រជាពលរដ្ឋ និងទៅត្រួតពិនិត្យនៅកន្លែងការដ្ឋានដែលកំពុងរៀបចំគ្រឿងចក្របូមខ្សាច់នោះហើយ បានមើលឃើញជាក់ស្ដែងថា  ពិតជាមានការប៉ះពាល់ទៅលើផ្ទះសំបែងនឹងដីធ្លី របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារពិតប្រាកដមែន ហើយលោក យិន ចុះរ៉ុង បានធ្វើការសាកសួរនាំទៅលើម្ចាស់ការដ្ឋាន ពីលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់ (គ្មាន) រួចហើយលោក យិន ចំរ៉ុង បានដាក់បទបញ្ជាឲ្យផ្អាកម្មភាពឈប់ដំណើរការបូមសាច់ខុសច្បាប់នេះជាបន្ទាន់ ព្រោះធ្វើនេះមានការប៉ះពាល់ទៅលើដីធ្លីផ្ទះសំដែងរបស់ប្រជាពលរដ្ឋច្រើនណាស់។

លោក យិន ចំរ៉ុង អនុវត្តបទបញ្ជា ផ្អាកការដ្ឋាន ដែលកំពុងរៀបចំគ្រឿងចក្របូមខ្សាច់ ខុសច្បាប់ដែលមិនទាន់មានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មបូមខ្សាច់ ឱ្យឈប់ផ្អាកដំណើរការជាបន្ទាន់ចាប់ពីពេលនេះតទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *