Uncategorized

រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅស្រុកប្រាសាទបាគង

 

​សៀមរាប​:​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​រថយន្ត​សាំ​យ៉ុង​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​នារី​ម្នាក់​បាន​ស្លាប់​ឯ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ស្វាយ​ជ័យ​ឃុំ​ត្រពាំង​ធំ​ស្រុក​បា​សាទ​បាគង ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​។​
​មន្ត្រីនគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យដឹងថាៈ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុង​មិន​ស្គាល់​អត្តសញ្ញាណ​និង​ស្លាក​លេខ​បាន​រត់គេច​បាត់​។​ចំណែក ម៉ូតូ​ម៉ាក​ហុងដា​ដ្រី​ម សេរី​ឆ្នាំ ២០២០ មាន​ស្លាក​លេខ សៀមរាប ១AH ១១១៣ ពណ៌​ខ្មៅ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។​
​មន្ត្រី​ដដែល​បាន​បន្តថាៈ​ជនរងគ្រោះ​មានឈ្មោះ ហ៊ុន ឆាយ ភេទ​ស្រី​អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​គៀក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *