ព័ត៌មានសន្តិសុខសង្គម

ស្វែងរកចាប់ខ្មាន់កាំភ្លើងកែច្នៃ ជិះម៉ូតូបាញ់បុរសម្នាក់ពីក្រោយខ្នងឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យ៖សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ជនល្មើសម្នាក់ បានជិះម៉ូតូហើយប្រើកាំភ្លើងកែច្នៃមកបាញ់បុរសម្នាក់ពីក្រោយខ្នងបណ្តាលឱ្យឱ្យរងរបួសធ្ងន់ធ្ងរ។
ករណីបាញ់ប្រហារនេះនៅជិតរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។អ្នកឃើញហេតុការណ៍នោះបានឱ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំបានរងរបួសធ្ងន់នៅផ្នែកខាងខ្នង។ ក្រោយកើតហេតុប្រជាពលរដ្ឋបានជយយដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗដើម្បីសង្គ្រោះជីវិត។
មន្ត្រីមូលដ្ឋានបានឱ្យថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់នេះ គឺជាប្រភេទគ្រាប់កង់ដែលជនសង្ស័យបានបាញ់ពីកាំភ្លើងកែច្នៃ។បន្ទាប់មកកម្លាំងជំនាញបានចុះទៅស្រាវជ្រាវរកជនល្មើសដោយបានកំណត់មុខសញ្ញាបានហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *