ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថនាំខ្លួនកូនជាងម្នាក់ លួចដែកជិត ២០០ កំណាត់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តកាលពីថ្ងៃទី១៦ ខែធ្នូបានបញ្ជូនជនសង្ស័យកូនជាងម្នាក់តាមបណ្តឹងករណីលួចដែកជិត២០០កំណាត់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូកម្លាំងមូលដ្ឋានបានឃាត់ខ្លួនជាងចាក់លូម្នាក់ពីបទលួចកំណាត់ដែកជិត២០០កំណាត់នៅការដ្ឋានស្ទឹងបត់ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ការឃាត់ខ្លួនជនសង្ស័យនោះតាមបណ្តឹងឈ្មោះ ឌិន ស៊ីថា អាយុ៤៨ឆ្នាំជាមេការគ្រប់គ្រងសំណង់ការដ្ឋានខាងលើ។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះ លាន លីម អាយុ២៦ឆ្នាំ។ជនសង្ស័យបានលួចយកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លីប្រវែង២ម៉ែត្រចំនួន១៨០កំណាត់របស់ជាមេការគ្រប់គ្រងសំណង់នៅការដ្ឋានស្ទឹងបត់នោះ។
មេការដើមបណ្តឹងបានឱ្យដឹងថា មានជាងម្នាក់បានដឹកដែកចេញពីការដ្ឋានដោយមិនមានការអនុញ្ញាត។ភ្លាមនោះរូបគាត់បានទៅមើលក៏ឃើញជនសង្ស័យឈ្មោះលានលីម បានដឹកកំណាត់ដែកថ្នាំងអំពៅទំហំ១៦លីប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ដាក់លើម៉ូតូរ៉ឺម៉កម៉ូតូដឹកចេញពីកន្លែងក៏បានប្តឹងអាវុធហត្ថចាប់ខ្លួនតែម្តង។
វត្ថុតាងចាប់បានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង-ដែកថ្នាំងអំពៅទំហំ១៦លីប្រវែង២ម៉ែត្រចំនួន១៨០កំណាត់ហើយសម្ភារទាំងនោះបានប្រគល់ជូនម្ចាស់ដើមវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *