ព័ត៌មានសន្តិសុខសង្គម

រថយន្តកៀម៉ូតូឲ្យដួល បណ្ដាលឱ្យបុរសម្នាក់បោកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖រថយន្តមិនស្គាល់អត្តសញ្ញាណបានបើកកៀរម៉ូតូឱ្យដួលបណ្តាលឱ្យបុរសម្នាក់បោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័មហើយរថយន្តបង្កបើកគេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវ៦០ម៉ែត្រក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ។ មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ វៀងយ៉ាំងហ៊ី អាយុ២៤ឆ្នាំជនជាតិវៀតណាមនៅភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1AF-1837។
មុនកើតហេតុជនរងគ្រោះជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏ មានរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយយ៉ាងលឿនបានកៀរម៉ូតូដួលជនរងគ្រោះបោកក្បាលបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។ក្រោយមកនគរបាលចរាចរណ៍ចុះវាស់វែងនិងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីប្រគល់ឱ្យក្រុមគ្រួសារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *