ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចស្រុកមុខកំពូល បានចាប់ក្រុមទំនើង បង្កការភ័យខ្លាចអុកឡុកក្នុងមូលដ្ឋាន

កណ្តាល៖កម្លាំងនគរបាលស្រុកមុខកំពូលបានបង្ក្រាបក្រុមក្មេងទំនើងជាង១០នាក់ករណីប្រមូលផ្តុំគ្នាបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។ករណីនេះធ្វើនៅផ្លូវជាតិលេខ៦ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ខែធ្នូ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងប្រុសទំនើងដែលឃាត់ខ្លួនទាំង១១នាក់ ឈ្មោះបានប្រុស អាយុ១៦ឆ្នាំ-ឈ្មោះ ហុង សីហា អាយុ១៨ឆ្នាំ-ឈ្មោះសុង ណារុង អាយុ១៥ឆ្នាំ-ឈ្មោះ ផូ ផានិត អាយុ១៥ឆ្នាំ-ឈ្មោះធា វិលាក់អាយុ១៧ឆ្នាំ-ឈ្មោះ ធី សីហាអាយុ១៧ឆ្នាំ-ឈ្មោះហេនសុយាណុន អាយុ១៧ឆ្នាំ-ឈ្មោះ ឡូន សុភ័ក្រ អាយុ១៦ឆ្នាំ-ឈ្មោះ ថន វន្ថ អាយុ១៧ឆ្នាំ-ឈ្មោះប៊ូ ឆវន្ត័ អាយុ២១ឆ្នាំ-និងឈ្មោះជិន វ៉េងគ័ងអាយុ១៧ឆ្នាំ។ពួកគេនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្ដកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលស្រុកជាមួយនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ បានចុះឃាត់ក្រុមក្មេងទំនើងខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *