ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកតូបលក់ស្រាក្រឡុក បាក់បែកខ្ទេចខ្ទីមនុស្សម្នាក់របួសធ្ងន់!

ភ្នំពេញ៖រថយន្ដទំនើបម៉ាកBYD អ្នកបើកបរបានប្រើល្បឿនលឿនជ្រុលទៅបុកម៉ូតូតូបលក់ស្រាក្រឡុកបណ្តាលឱ្យបាក់បែកខ្ទេចខ្ទីនិងមនុស្សម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីវេលាទៀបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្ដទំនើបម៉ាក BYDផ្លាកលេខភ្នំពេញ 2BR 5447 ជិះគ្នា២នាក់បើកតាមផ្លូវមាត់ទន្លេពីត្បូងទៅជើងក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើបានបុករះម៉ូតូតូបលក់ស្រាក្រឡុកពេញទំហឹងបណ្ដាលឱ្យបាក់បែកខ្ទេចខ្ទីនិងមនុស្សម្នាក់រងរបួសធ្ងន់។ភ្លាមៗនោះរថយន្ដព្យាយាមបើករត់ប្រុងគេចខ្លួនតែត្រូវសមត្ថកិច្ចដេញចាប់បាន។បន្ទាប់មកផ្នែកជំនាញបានយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *