ព័ត៌មានសន្តិសុខសង្គម

តាមចាប់តៃកុងរថយន្តដឹកទំនិញ បង្កឲ្យបុរស២នាក់ស្លាប់មួយរំពេច!

ព្រះសីហនុ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តធំដឹកទំនិញបើកហើយបត់ធ្វេសប្រហែសធ្វើឱ្យម៉ូតូជិះឌុបគ្នាបើកយ៉ាងលឿនមកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាម២នាក់។
នគរបាលចរាចរណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅផ្លូវឆ្ពោះទៅស្រុកស្ទឹងហាវ ត្រង់ឆ្នេរព្រែកត្រែងកាលពីថ្ងៃទី២ ខែវិច្ឆិកា។ មុនកើតហេតុមានរថយន្តធំដឹកទំនិញធ្វើដំណើរតាមផ្លូវខាងលើហើយបានបត់ក្នុងស្ថានភាពធ្វេសប្រហែស។ពេលនោះក៏មានបុរស២នាក់ជិះម៉ូតូឌុបគ្នាបើកយ៉ាងលឿនមកបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលស្លាប់ទាំង២នាក់តែម្តង។
បុរសដែលស្លាប់ឈ្មោះធន ថា អាយុ៣៦ឆ្នាំជាអ្នកបើកបរម៉ូតូស្នាក់នៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិងឈ្មោះនាក់ ពេជ្រអាយុ៣៩ឆ្នាំជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ស្នាក់នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ចំណែកតៃកុងរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះក្រោយពីកើតហេតុបានចុះរត់គេចខ្លួនបាត់។សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរកចាប់អ្នកបើកបររថយន្តនោះមកទទួលខុសត្រូវចំពោះមុខច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *