ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡាប់ផ្ងារកង់ក្រោយបុកម៉ូតូពីក្រោយ ធ្វើឲ្យបុរស២នាក់របួសធ្ងន់!

ភ្នំពេញ៖រថយន្តម៉ាកតូយូតាតាកូម៉ាបើកក្នុងលឿនទៅបុកខឿនផ្លូវក្រឡាប់ផ្ងារកង់ក្រោយពីបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៥០ម៉ែត្រម្តុំស្តុបឬស្សីផ្អែម សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែតុលា។មន្ត្រីនគរបាលប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុមានបុរស២នាក់ជិះម៉ូតូម៉ាកស្ទេបផ្លាកលេខកណ្តាល 1G-1880 ឌុបគ្នាតាមផ្លូវវេងស្រេងពីកើតទៅលិច។
មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តតាកូម៉ាផ្លាកលេខ ភ្នំពេញ 2AV-8957 បើកស្របគ្នាតាមផ្លូវវេងស្រេងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងធ្វើឱ្យបុរស២នាក់ជិះម៉ូតូរងរបួសធ្ងន់ហើយបានគេជួយដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។
ចំណែកឯរថយន្តបន្ទាប់បង្កគ្រោះថ្នាក់មិនបានឈប់ទេក៏បន្ថែមល្បឿនបើករត់រហូតទៅដល់ផ្លូវ៥០ម៉ែត្រម្តុំស្តុបឫស្សីផ្អែមសង្កាត់ព្រៃស ក៏បុកខឿនសួនក្រឡាប់ផ្ងារកង់ត្រូវសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *