ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ ឆក់កាបូបស្ត្រីឥណ្ឌូនេស៊ី ទៅតុលាការ!

កណ្តាល៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យពីបទឆក់កាបូបលុយស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់កំពុងដើរតាមផ្លូវនិងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញខេត្តកណ្តាលនិងស្រុកកោះធំបានស្រាវជ្រាវចាប់ ជនសង្ស័យករណីឆក់កាបូបលុយពីជនបរទេសម្នាក់។ស្ត្រីរងគ្រោះឈ្មោះ DYANA SHESILIA HALIM អាយុ២៤ឆ្នាំជនជាតិឥណ្ឌូនេស៊ីជាបុគ្គលិកកាស៊ីណូហ្គ្រេនដ្រាហ្គន។
ករណីនេះបានកើតឡើងនៅផ្លូវបេតុងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៣ ខែធ្នូ។ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ សឿន គឹមសៀក អាយុ ២១ឆ្នាំនៅស្រុកកោះធំ ខេត្តកណ្តាលជាមួយម៉ូតូគុបមូលគ្មានផ្លាកលេខ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបានប្តឹងទៅប៉ុស្តិ៍នគរបាលសំពៅពូនសុំឱ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យនិងយកសម្ភារមកវិញ។ជំនាញបានស្រាវជ្រាវឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបស្គាល់អត្តសញ្ញាណឈានដល់ការចាប់ជនសង្ស័យតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *