ព័ត៌មានជាតិ

ក្រុមការងារកសិកម្មចុះផ្ទៀងផ្ទាត់ ទិន្នន័យវាយតម្លៃផលប៉ះពាល់!

 

ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២២ ខែតុលានេះក្រុមការងារនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដឹកនាំដោយលោកអេង ជាសាននិងលោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ។

ក្រុមការងារជំនាញបានចុះផ្ទៀងផ្ទាត់ទិន្នន័យវាយតម្លៃផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់នៅភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដែលរងការខូចខាតផលដំណាំស្រូវ-ដំណាំរួមផ្សំដោយគ្រោះទឹកជំនន់ចូលរួមស្ដារសេដ្ឋកិច្ចគ្រួសារដែលរងគ្រោះឡើងវិញ ។
ក្នុងនោះមានការចូលរួមពីក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ-មន្ទីរកសិកម្មខេត្តព្រះវិហារ-មន្ត្រីអជ្ញាធរស្រុកជ័យសែន-កងកម្លាំងទាំង៣នៃស្រុកជ័យសែន- ការិយាល័យកសិកម្ម ធនធានធម្មជាតិ-អាជ្ញាធរ ភូមិ ឃុំពុទ្រានិងប្រជាពរដ្ឋ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *