ព័ត៌មានសន្តិសុខសង្គម

ជំនាញបង្ក្រាបគ្រឿងចក្រជីកកាយរុករករ៉ែមាសរបស់ក្រុមហ៊ុនវៀតណាម

 

ព្រះវិហារ៖កាលពីរសៀលថ្ងៃទី១៤ខែកញ្ញានេះត្រូវបានមន្ត្រីមន្ទីរជំនាញចុះទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនជីករុករករ៉ែមាសនៅជើងភ្នំដែក ទល់មុខវិទ្យាល័យ ភ្នំដែកក្រោយពីទទួលបានសេចក្តីរាយការណ៍។

លោក ស៊ន់ច័ន្ទរក្សា ប្រធានមន្ទីររ៉ែនិងថមពល ដែលទើបកាន់ដំណែងថ្មីៗ បានឱ្យដឹងថា ក្រោយទទួលបទទួលបទបញ្ជាពីលោក គីម រិទ្ឋី អភិបាលខេត្តព្រៈវិហារ លោកបានដឹកនាំក្រុមការងារ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ។

កម្លាំងបានចុះទៅដល់ពិនិត្យមើលការជីកកកាយរុករករ៉ែមាសដោយខុសច្បាប់ក្រុមការងារបានឃាត់គ្រឿងចក្រ អេស្កាវទ័រចំនួន១គ្រឿង យកមករក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុករវៀង ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *