ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវករណី ចោរលួចគាស់ទូដែកយកលុយអស់ប្រមាណ១លានដុល្លារ

មកពោធិ៍សាត់៖សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវករណីក្រុមចោរលួចចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី យកលុយអស់ប្រមាណមួយលានដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមចោរបានចូលលួចគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី Taieasy ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកលុយអស់ប្រមាណមួយលានដុល្លារ ។ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នំា២០២២នេះ មិនទាន់ទទួលការបញ្ជាក់ដំណើររឿងជុំវិញករណីនេះពីសមត្ថកិច្ចបាននៅឡើយទេព្រោះផ្នែកជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត។
នៅម៉ោងប្រមាណ២រសៀលថ្ងៃទី ១០ ខែឧសភានេះ មន្ត្រីផ្នែកនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំងកើតហេតុស្រាវជ្រាវ និងវាយតម្លៃនៅកន្លែងទូដែកក្នុងរោងចក្រ។ សមត្ថកិច្ចបានហ៊ុមព័ទ្ធទីតាំងកាត់ហេតុ ខណៈដែលរូបភាពគន្លឹះសោចាក់ទ្វារត្រូវបានកាត់ផ្ដាច់ រីឯទូដែកត្រូវបានរបើកនៅតែទូទទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *