ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំអ្នករើសអេតចាយ ចាក់មនុស្សស្លាប់ទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា បានបញ្ជូនអ្នករើសអេតចាយម្នាក់ដែលបានយកកន្ត្រៃចាក់ជនរងគ្រោះរហូតស្លាប់ទៅតុលាការ។
អ្នករើសអេតចាយដែលបញ្ជូនខ្លួននោះឈ្មោះ យៅ ហ៊ាម ភេទប្រុស អាយុ២៦ឆ្នាំ ។រីឯអ្នកស្លាប់ឈ្មោះ សៀន ស្នា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយដូចគ្នា។អ្នកទាំង២ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានសារធាតុញៀន។
មូលហេតុនៃការចាក់សម្លាប់នេះដោយសារអ្នកទាំង២មានទំនាស់ជាមួយគ្នា។ផ្តើមពីនោះជនសង្ស័យបានយកកន្ត្រៃយ៍ចាក់ចំសៀតផ្កាខាងស្តាំបណ្តាលឱ្យជនរងគ្រោះស្លាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *