ព័ត៌មានជាតិ

នាំអំណោយចែកជូនដល់កងទ័ពជួរមុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

 

ព្រះវិហារ៖លោកកិត្តិនិតិកោសល្យបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយព្រមទាំងប្រតិភូរួមដំណើរនៅព្រឹកថ្ងៃ ទី៩ ខែមេសាឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនដល់ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ សំដែងនូវមនោសញ្ចេតនាគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនាយ-ពលទាហានជារួម រហូតមកដល់ពេលនេះ។អង្គភាពប្រឆាំងអំពើពុលរលួយ គឺជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងតែបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខលំបាករបស់បងប្អូននៅទីនេះ ជាប់ជាប្រចាំ។

លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។លោកក៏បានសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អង្គភាពកងទ័ពប្រចាំទិសទី១ប្រាសាទព្រះវិហារ ដែលពីមួយថ្ងៃទៅមួយថ្ងៃបានកែប្រែមុខមាត់ឱ្យមានការវិវត្តន៍រីកចម្រើនគួរជាទីមោទនណាស់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *