ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកលឿនបុកដើមស្វាយ និងបង្គោលភ្លើងក្រឡាប់ផ្ញើកង់

ភ្នំពេញ៖រថយន្តទំនើបបត់កំពុងលឿនបណ្ដាលឱ្យជ្រុលបុកដើមស្វាយនិងបង្គោលភ្លើងឱ្យបាក់បង្កឱ្យរថយន្តក្រឡាប់ផ្ងារកង់ឡើងលើតែមិនប៉ះពាល់ជីវិតមនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវលេខលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែមេសាឆ្នាំ២០២២។
មុនកើតហេតុរថយន្តម៉ាកTOYOTA REVO RALLY ផ្លាកលេខភ្នំពេញ 2BK-9955 បើកតាម ផ្លូវបេតុងពីកើតទៅលិចក្នុងល្បឿនលឿន។គ្រានោះអ្នកបើកបរបានបួងចង្កូតបត់ឆ្វេងជ្រុលទៅបុកដើមស្វាយបាក់មួយដើម រួចទៅបុកបង្គោលភ្លើងបាក់មួយដើមទៀត។
រីឯរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះយករថយន្តបង្កទៅរក្សាទុកនៅនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយគ្នា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *