Uncategorized

រថយន្តដឹកទឹកកកបើកលឿនធ្លាក់ចូលស្រះបណ្ដាលឱ្យក្រឡាប់

 

​ព្រៃវែង​៖​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​បើក​វ៉ា​ជែង​ជ្រុល​ធ្លាក់ចូល​ស្រះ​ក្រឡាប់​ផ្អើល​ទាំង​ព្រលឹម​តែ​គ្មាន​អ្នករងរបួស​។​ហេតុការណ៍​នេះ​កើតឡើង​ស្ថិតនៅ​ចំណុច​កំណាត់​ផ្លូវ​លេខ​៣១២​ស្ថិតនៅ​ក្នុងភូមិ​សំរោង​ឃុំ​ល្វា​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០២០​។​

​ប្រភពពី​ពលរដ្ឋ​បានឱ្យដឹងថា​៖​នៅវេលា​កើតហេតុ​មាន​រថយន្ត​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ពណ៌​សរ​ស្លាក​លេខ​ព្រៃវែង​3A1248​ដឹក​ទឹកកក​ដើម​។​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​លុះដល់​ចំណុចកើតហេតុ​រថយន្ត​បាន​ប្រឹង​បើក​វ៉ា​ជែង​ជាមួយ​រថយន្ត​ធុន​ធំ​ដឹកស្រូវ​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ស្រះ​ក្រឡាប់​ខ្ចាយ​ទឹកកក​ចូល​ស្រះ​រលាយ​អស់​។​តែ​មិនមាន​មនុស្សរ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *