ព័ត៌មានសន្តិសុខសង្គម

រឿងបញ្ជូនក្រុមក្មេងទំនើង ជាមួយកាំបិត២ដើមទៅតុលាការ

ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុវេលារំលងអធ្រាត្រចូលទី១៣ ខែមករាឆ្នាំ២០២២បានចាប់ក្រុមក្មេងទំនើង៧នាក់ជាមួយកាំបិត២ដើមត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោងជាង១២រំលងអធ្រាត្រនៅចុងឆ្នេរអូឈើទាលម្តុំតំណាក់ស្ដេច ស្ថិតក្នុងសង្កាត់៤ ខេត្តព្រះសីហនុកម្លាំងនគរបាលខេត្តបានបង្ក្រាបក្រុមក្មេងទំនើងបាន៧នាក់។ក្រុមនេះតែងតែកាប់ចាក់គ្នាជាមួយក្មេងមួយក្រុមទៀតជាញឹកញាប់ដែលបង្កឱ្យមានភាពភ័យខ្លាចនិងព្រួយបារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋនិងអ្នកទេសចរ។
សមត្ថកិច្ចកំពុងល្បាតប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នា៧នាក់នេះក៏បានឃាត់ខ្លួនសួរនាំហើយឆែកឆេរកឃើញ កាំបិតវែងមួយដើម និងកាំបិតប៉័ងតោមួយដើម។កម្លាំងក៏ចាប់ក្រុមក្មេងទាំងអស់នោះនាំទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *