ព័ត៌មានជាតិ

ថៃបញ្ជូនពលករខ្មែរ ១៦០នាក់ មកកម្ពុជាវិញ តាមច្រកអូរអន្លក់

បាត់ដំបង៖ទាហានថៃបានបញ្ជូនពលករខ្មែរចំនួន១៦០នាក់ឱ្យុសមត្ថកិច្ចកម្ពុជាវិញនៅច្រកតំបន់អូរអន្លក់ ស្រុកកំរៀង ក្រោយពួកគេនាំគ្នាឆ្លងដែនដោយខុសច្បាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា កិច្ចសហការរវាងកម្ពុជានិងថៃនៅថ្ងៃទី ១៣ខែមករាឆ្នាំ២០២១ កម្លាំងឈរជើងការពារតំបន់ព្រំដែនវរ៨១៩ រួមជាមួយកងកម្លាំងយោធពលខេមរភូមិន្ទបានទទួលពលករខ្មែរប្រុសស្រីក្មេងចាស់ពីភាគីទាហានថៃចំនួន១៦០នាក់។
ការប្រគល់ទទួលនេះនៅត្រង់ច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង និងភូមិពោធិ៍ជ្រៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ប្រជាពលរដ្ឋដែលឆ្លងដែនមិនត្រឹមត្រូវតាមច្បាប់អនុញ្ញាតមានបុរសចំនួន៦៦នាក់ស្ត្រី៥២នាក់និងក្មេង៤២នាក់។
ក្រុមគ្រូពេទ្យពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។ក្នុងនោះពលករ១១៣នាក់ដែលមានកាតបានទទួលវ៉ាក់សាំងរួចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានវិញ។ ក្រៅពីនេះបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កមណ្ឌលគីឡូលេខ៩ ក្នុងស្រុកសំពៅលូន ដើម្បីអនុវត្តវិធានសុខាភិបាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *