Uncategorized

មន្ត្រីជំនាញដោះមីនកម្ពុជា៣នាក់បានស្លាប់ ម្នាក់ទៀតរបួសធ្ងន់ និងពលរដ្ឋម្នាក់បានស្លាប់ ដោយសារផ្ទុះមីន

 

ព្រះវិហារ៖ មន្ត្រីជំនាញដោះមីនកម្ពុជា៣នាក់បានស្លាប់ម្នាក់ទៀតរបួសធ្ងន់និងពលរដ្ឋម្នាក់ បានស្លាប់ផងដែរដោយសារផ្ទុះមីនដើម្បីសង្គ្រោះផ្ទៃដីកសិកម្មជូនពលរដ្ឋ។ហេតុការណ៍នោះបានកើតឡើងនៅ ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីម៉ោងជាង១១ថ្ងៃទី១០មករាឆ្នាំ២០២២។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អ្នករងគ្រោះដោយសារគ្រាប់មីន នៅក្នុងពេលនេះ គឺជាអ្នកជំនាញមកពីអង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
លោក ហេង រតនា បានបន្តថា នៅមុនករណីនេះកើតឡើង ប្រមាណ២០នាទី ក៏មានការផ្ទុះគ្រាប់ នៅភូមិឃុំខាងលើនេះ និងបណ្ដាលឱ្យពលរដ្ឋម្នាក់បានស្លាប់ នៅក្នុងគ្រានោះផងដែរ។
កម្ពុជានៅមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាសម័យសង្គ្រាម មានដូចជា៖ គ្រាប់ បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទទៀត ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះផងនោះដែរ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែធ្វើសកម្មភាពដោះ និងសម្អាតគ្រាប់យុទ្ធភណ្ឌទាំងនោះជាបន្ត បន្ទាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *