ភ្នំពេញ៖ក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអាគារស្លាប់បង្កការភ្ញាក់ផ្អើលកាល ពីយប់ទី៤ខែសីហាឆ្នាំ២០២០។នៅចំណុចអាគារខុនដូរ PENTHOUSEតាមបណ្តោយផ្លូវសុធារស់ ចំណុចខាងមុខផ្សារអីអន១សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។សពក្មេងប្រុសជនរងគ្រោះអាយុប្រហែល១៣ឆ្នាំជាជនជាតិចិន។
តាមការឱ្យដឹងពីសន្តិសុខបានប្រាប់ថាៈរូបគាត់កំពុងឈយាមនៅទីតាំងលុះមកដល់វេលាកើតហេតុក៏ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអាគារជាន់ទី៦បែកក្បាលស្លាប់ភ្លាមៗដោយមិនដឹងពីមូលហេតុ។ពាក់ព័ន្ធករណីនេះក្រុមអ្នកសារព័ត៌មានសុំការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមន។តែសមត្ថកិច្ចមិនបញ្ជាក់ថាជាករណីអ្វីនោះទេនិងព្យាយាមលាក់បាំងព័ត៌មានមិនឱ្យក្រុមអ្នកសារព័ត៌មានចូលទៅថតនិងសាកសួរព័ត៌មានលម្អិតឡើយ៕