Uncategorized

អភិបាលខេត្តបាត់ដំបង!ណែនាំមន្ត្រីថ្នាក់ក្រោម ឲ្យពិនិត្យខារ៉ាអូខេជ្រកក្រោមស្លាកភោគជនីយដ្ធាន

 

​បាត់​ដំប​ង៖អភិបាលខេត្ត​បាត់ដំបងលោកងួន រតនៈពេលថ្មីៗ​នេះ បាន​ក្រើនរំលឹក និង​ណែនាំ ដល់​អាជ្ញា​ធរ​ក្រុង សង្កាត់ ពិសេស​មន្ទីរ​ទេសចរ​ណ៍​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចុះ​ធ្វើ​ត្រួតពិនិត្យឱ្យ​បានច្បាស់លាស់ ពី​ការលួចបើក​សេវា ខារ៉ាអូខេ ដោយ​ជ្រក​ក្រោម​ស្លាក ភោជនីយដ្ឋាន។ដែល​ទង្វើ​បែបនេះ ផ្ទុយ​ទាំងស្រុង ទៅនឹង​ការណែនាំ របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ហើយ​ត្រូវមាន​វិធានការ ទប់ស្កាត់ឱ្យបាន​ទាន់ពេលវេលា និង​​ត្រូវព្រមាន ចំពោះ​ម្ចា​ដ់​ហាង បើ​មិន​ព្រម​គោរព​តាម ត្រូវ​បិទ​ទីតាំង​ចោល មិន​ឱ្យធ្វើ​អាជីវកម្ម តទៅទៀត​។​

​ទ​ន្ទឺ​ម​នឹង​នេះ លោក​អភិបាលខេត្ត បាន​លើកឡើងថា ទាំង​អាជ្ញាធរ​ក្រុង និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍ ត្រូវ​បន្ត​ចុះទៅ​មើល​ដល់ ទីតាំង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​ទីកន្លែង ដែល​បម្រើសេវា​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ ពី​ការបង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ដោយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​ទាំងនោះ មាន​រៀបចំ​បុគ្គលិក ពិនិត្យ​វាស់​កម្តៅ ដល់​អតិថិជន ជា​ភ្ញៀវ​របស់ខ្លួន និង​ត្រូវដាក់​អាល់កុល ជែ​ល នៅខាងមុខ​ភោជនីយដ្ឋាន ដើម្បី​ឱ្យភ្ញៀវ​លាងដៃ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *