ព័ត៌មានសន្តិសុខសង្គម

ទំនងស្រវឹងបើករថយន្តបុកសួន ក្រឡាប់ទៅគងលើរទេះលក់បាយឆា

ភ្នំពេញ៖បុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនទៅបុកសួនច្បារចែកផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រទៅគងលើរទេះលក់អាហារមួយនៅក្បែរផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ២១៧មុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃសុក្រទី១១ ខែឆ្នូឆ្នាំ២០២១។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បើករថយន្តម៉ាកហាយឡេនឌ័រពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះដល់ផ្លូវកោងក៏ជ្រុលទៅបុកសួនច្បារចែកផ្លូវហោះរំលងសួនក្រឡាប់អូសជាច្រើនម៉ែត្រទៅគងលើរទេះលក់អាហារមួយនៅក្បែរផ្លូវទៅមុខលែងរួច។តែ មិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ។
បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ហើយបានឃាត់ខ្លួនអ្នកបើកបររួមទាំងរថយន្តយកទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *