ភ្នំពេញ៖ផ្នែកជំនាញ“ក.ប.ប.”បានចុះបង្រ្កាបនិងដកហូតអាល់កុលក្លែងក្លាយពីកន្លែងស្តុកនានាក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោបានចំនួន១៥.៩៦០លីត្រ។
មន្រ្តីជាំនាញបានឱ្យនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២១នេះថា អាល់កុលក្លែងក្លាយមេតាណុលចំនួន១៥៧ប៊ីដុងស្មើនឹង៤.៧១០លីត្រនិង៣៧៥ប៊ីដុងស្មើនឹង១១.២៥០លីត្រក្នុងខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចចុះបង្រ្កាបនិងដកហូតកាលពីថ្ងៃទី២៥ ខែតុលា។
មន្រ្តីដដែលបានបន្តថា កម្លាំងជំនាញបានចុះត្រួតពិនិត្យគុណភាពអាល់កុលនៅទីតាំងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ។ក្នុងនោះបានរកឃើញអាល់កុលក្លែងក្លាយចំនួន១៥៧ប៊ីដុង ស្មើនឹង៤.៧១០លីត្រ។បន្ទាប់មកក៏បានបន្តកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញស្ថិតក្នុងខណ្ឌដង្កោរកឃើញអាល់កុលក្លែងក្លាយមេតាណុលចំនួន៣៧៥ប៊ីដុងស្មើនឹង ១១.២៥០លីត្រ។លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃមន្រ្តីជំនាញបានរកឃើញនិងរឹបអូសអាល់កុលក្លែងក្លាយចំនួន១៥.៩៦០លីត្រ ដើម្បីអនុវត្តតាមនីតិវិធី៕