កណ្តាល៖កម្លាំងនគរបាលខេត្តកណ្តាលនិងនគរបាលក្រុងតាខ្មៅកំពុងស្វែងរកចាប់ម្ចាស់ភោជនីយដ្ឋានយីហោ អាយផាប់ ករណីផ្គើនបំរាម។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១កម្លាំងនគរបាលខេត្តកណ្តាលនិងនគរបាលក្រុងតាខ្មៅបានចុះបង្ក្រាបភោជនីយដ្ឋានមួយយីហោ អាយផាប់ នៅផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលដោយចាប់មនុស្សចំនួន៦នាក់នាក់។
សមត្ថកិច្ចចាប់មនុស្ស៦នាក់នេះមានបុគ្គលិក៤នាក់អ្នកចម្រៀង២នាក់។រីឯម្ចាស់ទីតាំង និងភ្ញៀវបានរត់គេចខ្លួនតាមទ្វារក្រោយអស់បន្សល់ទុករថយន្ត៦គ្រឿងនិងម៉ូតូ១៥គ្រឿង ។
មន្ត្រីដដែលបានបន្តថា ភោជនីយដ្ឋាន អាយផាប់នេះបានលួចបើកទទួលភ្ញៀវនិងមានការប្រគំតន្ត្រីជាវង់មានសំឡេងខ្លាំងៗចេញមកខាងក្រៅដែលជាករណីផ្គើននឹងបំរាមរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩។បច្ចុប្បន្នសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ខ្លួនម្ចាស់ភោជនីយដ្ឋានអាយផាប់ករណីផ្គើនបំរាមដើម្បីយកមកចាត់ការតាមច្បាប់៕
មក