ព័ត៌មានសន្តិសុខសង្គម

ចាប់បុរសម្នាក់ពីបទដុតផ្ទះ២ខ្នងនៅស្រុកសំរោងទង

កំពង់ស្ពឺ៖កម្លាងនគរបាលបានចាប់បុរសម្នាក់ដែលដុតផ្ទះខ្លូនឯងឱ្យឆេះនិងឆេះផ្ទះអ្នកជិតខាង មួយខ្នងទៀតកាលពីរសៀលថ្ងៃទី១០ ខែធ្នូនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបង្កឈ្មោះស សុវណ្ណ អាយុ៣៣ឆ្នាំនៅភូមិឃុំ ខាងលើបានដុតផ្ទះខ្លូនឯងឱ្យឆេះមួយខ្នងធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ៦គុណ៨ម៉ែត្រជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សីទំហំ៦គុណ៦ម៉ែត្រឆេះអស់ទាំងស្រុងរួមមាន ពូក គ្រែនិងសម្ភារមួយចំនួនទៀត ។
ពេលនោះភ្លើងបានរាលដាលឆេះផ្ទះមួយខ្នងទៀតម្ចាស់ឈ្មោះស ពៅ អាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ២៧ឆ្នាំបណ្តាលឱ្យឆេះអស់ ផ្ទះមួយខ្នងធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ៦គុណ៨ម៉ែត្រឆេះអស់ទាំងស្រុងនិងឆេះ ទូរឈើ គ្រែ ទូរទឹកកក និងសម្ភារមួយចំនួន។ មូលហេតុបណ្ដាលមកពីឈ្មោះ ស សុវណ្ណ ជាម្ចាស់ផ្ទះទី១ជាអ្នកដុតបំផ្លាញ។រីឯជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួនមកសាកសួរពីមូលហេតុនិងកសាងសំណុំរឿងបញ្ជូនបន្ត៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *