ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបើកបុកបុរសម្នាក់ កំពុងដើរតាមផ្លូវឱ្យរងរបួសធ្ងន់

ស្វាយរៀង៖អ្នកបើកបរនិងម៉ូតូមិនស្គាល់អត្តសញ្ញាណបានបុកបុរសម្នាក់កំពុងដើរតាមផ្លូវពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង លើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧-១៨ ក្នុងភូមិត្រពាំងត្រាវ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១០ ខែ តុលាឆ្នាំ ២០២១។បុរសរងគ្រោះឈ្មោះខៀវ ណម អាយុ៦២ឆ្នាំនៅភូមិកោះត្រាច ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ចំណែកអ្នកបើកបរនិងម៉ូតូមិនត្រូវបានស្គាល់ទេព្រោះក្រោយពេលបង្កហេតុរួចបានបើកគេចខ្លួនបាត់។
សាក្សីបានប្រាប់ថា មុនកើតហេតុគេឃើញបុរសម្នាក់ដើរតាមផ្លូវម្នាក់ឯងពីកើតទៅលិចក្នុងស្ថានភាពមេឃងងឹត។ពេលនោះស្រាប់តែមានម៉ូតូមិនស្គាល់ម៉ាកបានបើកស្របគ្នាបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ។ក្រោយមកបុរសរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *