ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ឆ្នាំង៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានចាប់ក្រុមជនសង្ស័យចំនួន៥នាក់រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ហ៊ុយ វាសនា ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងផ្នែកប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួននៅភូមិធម្មយុត្តិសង្កាត់ប្អេរក្រុងកំពង់ឆ្នាំងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០២១។
បុរសសង្ស័យឈ្មោះប៉ិញបូរិន អាយុ៤០ឆ្នាំ-ឈ្មោះស៊ឹម សោភ័ណ្ឌ អាយុ ៣៨ឆ្នាំ-ឈ្មោះញ៉ែម ទ្រុយ អាយុ ៣១ឆ្នាំ-ឈ្មោះតាន់ រតនា អាយុ ៣១ឆ្នាំ-ឈ្មោះម៉ូ ភ័ក្ត្រា អាយុ៣៣ឆ្នាំ។ទាំង៥នាក់រស់នៅ ក្រុងកំពង់ឆ្នាំង ។លោកស្នងការរង បានបន្តថា ក្នុងករណីបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនចំនួនបីកញ្ចប់។ជនសង្ស័យត្រូវបានរៀបចំកសាងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *