Uncategorized

រថយន្តស៊ីម៉ងត៍បុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់២ដើម

 

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​ឡើងលើ​ខឿន​ចែក​ទ្រូងផ្លូវ​បន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​២​ដើម​។​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅត្រង់ចំណុច​មុខ​បុរី​ឡុង​នី នៅតាម​បណ្ដោយ​ផ្លូវ ៣០​ម៉ែត្រ​ហៅ​ផ្លូវ​ទួល​ពង្រ​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ ២០២០​។​
​បុរស​ដែល​បើករថយន្ត​បង្ក​មានឈ្មោះ​ចាន់​យ៉ាន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​របរ​បើករថយន្ត​ស្នាក់​នៅក្នុង​សង្កាត់​ពន់​សាំង​ខណ្ឌ​ព្រែក​ព្នៅ​។​បើករថយន្ត​ដឹក​មេ​ស៊ីម៉ង់ត៍​ពណ៌​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A.1077
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *