ភ្នំពេញ÷នារសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ០៥តោន និង ទឹកសុទ្ធចំនួន ២០០កេស ពី លោក យ៉ាង ពីង និងមិត្តភក្តិ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យ៉ាង ពីង និងមិត្តភក្តិដែលមានចិត្តសប្បុរស ឧបត្ថម្ភ អង្ករ និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីរការរាលដាលនូវជំងឺកូវីដ-១៩៕