ព័ត៌មានជាតិ

លោកវីរៈសេនីយ៍ឯក ប៉ាង ហៀង អធិការនៃអធិការនគរបាល ស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងក្នុងអង្គភាពសួរសុខទុក្ខលោកព្រិនបាលឯក យឿន សុធារ៉ា នាយរងផ្នែកសណ្ដាប់ធ្នាប់ ដែលបានជួបឧបទ្ទហេតុគ្រោះថ្នាក់សារាចរណ៍កន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

បាត់ដំបង៖ នៅព្រឹកថ្ងៃ​ សុក្រ​ ១៥កេីត​ខែ​បុស្ស​ឆ្នាំខាលចត្វាស័កព.ស.២៥៦៦​ត្រូវនឹង​ថ្ងៃទី៦ខែ​មករា​ឆ្នាំ២០២៣​ ស្រប​តាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការ​នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹក​នាំកងកម្លាំងក្នុងអង្គភាពសួរសុខទុក្ខលោកព្រិនបាលឯក យឿន សុធារិទ្ធ នាយរងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុ​កគាស់ក្រឡ​ ដែល​លោ​កបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ហើយពេលនេះកំពុងសំរាកព្យាបាល​ជម្ងឺនៅមន្ទីរពេទ្យនគរ​បាលខេត្តបាត់​ដំបង ។

ក្នុងពេលសាកសួរសុខទុក្ខនេះលោកអធិការបាននាំ​យកថវិកាមួយចំនួនដែលបានពីការចូលរួមរបស់កងកម្លាំងនគរបាលក្នុងអង្គភាពទៅប្រគល់ជូនលោក​ដេី​ម្បីបាន​ប្រេីប្រាស់ផ្ទាល់ខ្លួនក្នុងការសម្រាកព្យា​បាល​នេះផង​ដែរ​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *