Uncategorized

អង្គការសុខភាពពិភពលោកទទួលស្គាល់ស្នាដៃរបស់អាជ្ញាធរនិងគណៈកម្មាធិការខេត្ត

 

បន្ទាយមានជ័យ​៖​អង្គការ​សុខភាព​ពិភពលោក (WHO)​និង​ក្រសួងសុខាភិបាល​(MOH )​ទទួលស្គាល់​ហើយ​កោតសរសើរ​ស្នាដៃ​របស់​អាជ្ញាធរ​និង​គណៈកម្មាធិការ​ខេត្ត​ខេត្តបន្ទាយមានជ័យ ក្នុង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​កន្លង​មកនេះ ។​

​លោកស្រី​ឱ​វ៉ាន់ឌី​ន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា​ហើយក៏​ជា​អ្នកនាំពាក្យ​ឆ្នើម​នៃ​ក្រសួង​នេះ​និង លោក​លី អាយ​ឡាន (HE Li Ailan )​តំណាង​អង្គការ​សុខភាព​ពិភពលោក​(WHO) ប្រចាំ នៅ កម្ពុជា​ថ្លែង​សាទរ​សរសើរ​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី​៧​កក្កដា​២០២០​ខណៈ​បាន​អញ្ជើញ​បំពេញការងារ​នៅ​គោលដៅ​ជាច្រើន​ក្នុង​ខេត្តបន្ទាយមានជ័យ រួមទាំង​នៅ​ច្រកព្រំដែន​អូរ​បី​ជាន់ ។​

​លោកស្រី​ទាំងពីរ​ថ្លែងថា ៖ លោក​អភិបាលខេត្ត​និង​មន្ត្រី​ក្រុមការងារ​ខាងលើ​របស់លោក​ពិតជា​បាន រៀបចំ​ឱ្យមាន​យន្តការ​ការងារ​ទទួល​ខុសត្រូវ ត្រួតពិនិត្យ​ច្បាស់លាស់ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ​ទូរ​ទៅ​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​តែមួយគត់​។​ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ចូលមក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ត្រួតពិនិត្យ​សុខភាព​ច្បាស់លាស់​មុននឹង​អនុញ្ញាតឱ្យ​បន្ត​ត្រឡប់​ទៅដល់​ភូមិឋាន ។​
​លោកស្រី​បន្តថា​ការខិតខំ​ប្រឹងប្រែង​សព្វបែបយ៉ាង​របស់​អាជ្ញា​ធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​បង្ការ​និង​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​គ្រប់​ជ្រុងជ្រោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *