Uncategorized

ទុស្សខ្សែភ្លើងបង្កជាអគ្គិភ័យបណ្ដាលឲ្យឆេះផ្ទះនិងស្លាប់ម្នាក់

 

កំពង់ស្ពឺ​៖​ទុស្សេ​ខ្សែភ្លើង​បង្ក​ជា​អគ្គិភ័យ​បណ្តាលឱ្យ​ឆេះ​និង​មនុស្ស​ម្នាក់​ស្លាប់​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី​៥​កក្កដា​ឆ្នាំ​២០២០​ត្រង់ចំណុច​ភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​
​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារតែ​ទុស្សេ​ខ្សែភ្លើង​បង្ក​ឱ្យ​ឆេះ​ផ្ទះ​ម្ចាស់​ឈ្មោះ​ញ៉ែម​លីម​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​និង​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ​យុន​សុគន្ធ​កញ្ញា​ស្រី​នាង​មាន​អាយុ​១៨​ឆ្នាំ​ត្រូវជា​កូន​រស់នៅ​ក្នុងភូមិ​ភ្នំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​
​ប្រភព​បាន​បន្តថា​ក្នុងករណី​ឆេះ​ផ្ទះ​នេះ​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​និង​បណ្តោយ​១០​ម៉ែត្រ​។​ក្នុង​ហេតុការណ៍​នេះ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ថប់ដង្ហើម​។​ទ្រព្យសម្បតិ​ខូចខាត​ទាំងស្រុង​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​។​កម្លាំង​ក្រុង​ច្បារមន​ចំនួន​២០​នាក់​កម្លាំង​ខេត្ត​ចំនួន​១៨​នាក់​កម្លាំង​ខេមរភូមិន្ទ​ចំនួន​២០​នាក់​អាវុធហត្ថ​ក្រុង​ចំនួន​៦​នាក់​សរុប​កម្លាំង​ចំនួន​៦៤​នាក់​ទើប​រលត់​ទាំងស្រុង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *