ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់តខ្សែភ្លើងឆក់ត្រីវាលស្រែខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង

កំពង់ស្ពឺ៖បុរសម្នាក់តខ្សែរភ្លើងឆក់ត្រីតែខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯងនៅវាលស្រែខាងក្រោយផ្ទះក្នុងភូមិស្វាយក្រវ៉ាន់សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២១។
មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះឈឹមសារាជភេទប្រុសអាយុ២៨ឆ្នាំ បច្ចុប្បន្នភូមិទួលធ្នងសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺ។ជនរងគ្រោះបានមកលេងផ្ទះម្តាយនៅក្នុងភូមិស្វាយក្រវ៉ាន់កន្លែងកើតហេតុហើយពេលមកដល់ផ្ទះម្តាយ ជនរងគ្រោះបានតខ្សែភ្លើងចេញពីផ្ទះបាយដើម្បីឆក់ត្រី។ពេលកំពុងឆក់ត្រីបុរសរងគ្រោះ បានទាក់ខ្សែរភ្លើងបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់តែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *