ព័ត៌មានជាតិ

កម្លាំងជំនាញចាប់ឈើខុសច្បាប់ដែលឈ្មួញលាក់ទុកក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបានចាប់ឈើស្រឡៅឡាំងបួនជ្រុងចំនួន៧កំណាត់ដែលឈ្មួញលួចលាក់យកមករក្សាទុក។ការចុះរឹបអូសឈើនេះនៅម្តុំព្រៃខាងក្រោយភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២១។
មន្រ្តីរដ្ឋបាលព្រៃឈើវបានឱ្យដឹងថា៖ឈើដែលរឹបអូសបាននោះជាប្រភេទឈើស្រឡៅមុខកាត់៤០ឃ្លុំប្រវែង៥ ម៉ែត្រចំនួន៧ កំណាត់ដែលក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុកបម្រុងដឹកបន្តទៅលក់នៅប្រទេសវៀតណាម។តែត្រូវប្រជាពលរដ្ឋរាយការណ៍ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានដឹងក៏ចុះទៅបង្ក្រាបតែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *